(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៦ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ៦ករណី និងដឹកជញ្ជូនរក្សាទុក៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៥៣៩ករណី ឃាត់មនុស្ស៨៥០២នាក់ (ស្រី៥២៥នាក់)៕