(បន្ទាយមានជ័យ)៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណអរគុណ ដល់សមាជិក សមាជិកាសាខាបក្សឃុំ/ភូមិ នៅឃុំផ្គាំ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផ្គាំ ស្រុកស្វាយចេក ដែលមានការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក, លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក, លោក ចាប សុផាឫទ្ធិ ប្រធានក្រុមការងារចុះជួយឃុំផ្គាំ លោក លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិផ្គាំជាច្រើននាក់។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បាននាំមតិផ្តាំផ្ញើពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សទាំងអស់ និងថ្លែងនូវអំណអរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំផ្គាំ ដែលតែងតែខិតខំ គ្រប់សកម្មភាពការងារចុះមូលដ្ឋានទទួលបានការគាំទ្រ និងសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពររបស់ប្រជាពលរដ្ឋ។
ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បានជូនវត្ថុអនុស្សាវរីយ៍កំដរដៃ មានដូចជាសារ៉ុង ចំនួន ២,៥១០សារ៉ុង សម្រាប់ចែកជូន និងថវិកា ជូនសមាជិក សមាជិកាបក្សឃុំភូមិទាំងអស់ផងដែរ៕