(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងលោកស្រី ញូង ចរិយា ប្រធានសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមជាមួយមន្ត្រីអង្គភាពមន្ទីរ ស្ថាប័នជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទេយ្យវត្ថុ និងទៀនវស្សា ប្រគេនព្រះសង្ឃចំនួន ៤វត្ត ក្នុងក្រុងកំពង់ចាម។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមឱ្យដឹងថា វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវន្តបឹងស្នាយ, វត្តបុទមរតនដីដុះ, វត្តជោតនារាមបឹងកុក, វត្តសុទស្សនារាមជ្រោយថ្ម។
ជាមួយគ្នានេះ គ្រឿងឧបភោគបរិភោគ ដែលបានប្រគេនជូនព្រះសង្ឃក្នុងមួយវត្តទទួលបាន ទៀនក្បាច់១គូ, អង្គរ ១០០ គីឡូក្រាម, ទឹកសុទ្ធ ៥ កេស, ទឹកក្រូច ៥កេស, ត្រីខកំប៉ុង១កេសធំ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី៥យួរ, មី១ កេសធំ, ទឹកដោះគោខាប់ ១កេសធំ, ស្ករស ៥គីឡូ, តែ ៥គីឡូ និងថវិកា ចំនួនជាង៤លានរៀល៕