រចាំឆ្នាំ ទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ឥតសាសនា ដែលយកជំនឿសាសនារបស់ជាតិជាសត្រូវ។
ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿងថែមទៀត នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងបុត្រ រួមជាមួយមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃ ចំនួន១៥១វត្ត ទូទាំងរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលព្រះវស្សា ដោយបានប្រាព្វឡើង នៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង នាឱកាសនោះ បានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជនស្លូតត្រង់ រួមទាំងសម្លាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋឲ្យស្លាប់ទៅជាមួយដែរ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញ ហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនា ក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាង ក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។
លោកបន្តថា បើគ្មានសុខសន្តិភាព គ្មានការរីកចម្រើនផ្នែកអាណាចក្រ ក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធចក្ររីកចម្រើនបានដែរ។ ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្ដេចតេជោ ហ៊ុន សែន។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើ ឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងគ្រប់ដូស ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បច្ច័យដែលទួលបានពីពុទ្ធបរិស័ទ ចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣,៦៤០,៧០០រៀល និងជាង៣០០ដុល្លារ សម្រាប់ប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស។ ដោយឡែក សម្រាប់វត្តទាំង១៥១វត្ត ក្នុងរាជធានីភ្នំពេញ ក្នុងមួយវត្តទទួលបានបច្ច័យ១០០,០០០រៀល, ទៀនព្រះវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដក១, ស្ករស១បាវ, ទឹកដោះគោ១កេស, ទឹកក្រូច៤កេស, ទឹកសុទ្ធ២កេស, មី៤កេស និងត្រីខ១កេស។
គួរបញ្ជាក់ថា តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ ក្នុងរយៈពេលនេះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅ ឆ្ងាយៗពីវត្តបាននោះទេ ត្រូវគង់នៅចាំព្រះវស្សាក្នុងវត្ត រហូតគ្រប់៣ខែ ដើម្បីរៀនសូត្រធម៌អារ្យ ក្បួនច្បាប់ តាមពិទ្ធានុញ្ញាតិ ដោយខិតខំផ្ចង់សំភី សិក្សារៀនសូត្រ ក្រោមពន្លឺភ្លើងទៀនព្រះវស្សា ដែលបានដុតបំភ្លឺដោយឆេះរហូតមិនអោយដាច់។ រយៈពេល៣ខែនេះ ហើយដែលពុទ្ធបរិស័ទ ត្រូវបំពេញកុសល ជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យ នៅពេលព្រះសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕