(សៀមរាប)៖ ឧបាសក កែវ ជួនណា ត្រូវជាឪពុករបស់ លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានទទួលមរណភាព នៅវេលាម៉ោង ១២៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជុន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។
បច្ចុប្បន្នសព ឧបាសក កែវ ជួនណា បានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទាន នៅភូមិគ្រឹះលោកឧត្តមសេនីយ៍ឯក កែវ ធី នៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការឱ្យដឹងពីគ្រួសារនៃសព បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ សពឧបាសក កែវ ជួនណា នឹងត្រូវរៀបចំពិធីដង្ហែទៅបូជា នៅវត្តរាជបូព៍ ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕