(ព្រះវិហារ)៖ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានផ្ដល់ផ្លូវលំក្រាលដោយគ្រោះក្រហម​មួយខ្សែដែលមានប្រវែង១១គីឡូម៉ែត្រ តាមរយ:ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ​​ខេត្តព្រះវិហារ ​ជូន​ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៣មានភូមិធ្មា ,ភូមិស្រែវាល ,និងភូមិភ្ញាក់រលឹក ឃុំធ្មា ក្នុងស្រុកជ័យសែន ខេត្ដព្រះវិហារ។

នាយឧត្តមសេនីយ៍ មាស សុភា​ អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃខេមរៈភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា«ក្នុងភូមិ​ខាងលើនេះ​ គឺជាភូមិឃុំ​ដាច់ស្រយាលចុងកាត់មាត់ញក ព្រៃភ្នំ​របស់ខេត្តព្រះវិហា ដែលត្រូវបានស្ថាបនារួចរាល់ដាក់សម្ភោធន៍​ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៤ ខែឧសភា​ឆ្នាំ២០១៦នេះ»។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក្នុងភូមិទាំង៣ បានសំដែងនូវអំណគុណចំពោះនាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តនិងលោកអភិបាលខេត្តព្រះវិហារ ពិសេស​ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង មិនថាទីកន្លែងណាទេ ជាក់ស្ដែងនៅទីជនបទចុងកាត់មាត់ញកក្រីក្រគ្រប់ពេលវេលាតែម្ដង។

គួរបញ្ជក់ថា ផ្លូវលំរួមនឹងស្ពានលូ ដែលត្រូវដាក់ឲ្យសម្ពោធនាពេលនេះមានប្រវែងសរុប១១គីឡូមែត្រ ខ្នងលើទទឹង១០ម៉ែត្រ ស្ថាបនាដោយកងកម្លាំងវិស្វកម្មក្រសួងមហាផ្ទៃក្នុងគម្រោងថវិកាប្រមាណជា
៣០០០លានរៀល៕