(ភ្នំពេញ)៖ យោងតាមប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ និងដើម្បីពង្រឹងគុណភាព និងវិសាលភាពសេវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែន ចំនួន១០០ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ គឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរី ក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្មក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្រ្តទូទាំងប្រទេស ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករ ក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឲ្យសេវាទូរគមនាគមន៍មានគុណភាព និងការគ្របដណ្តប់ឲ្យកាន់តែប្រសើរឡើង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុង៖