(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ៧,៨៤៥ម៉ែត្រ នៅឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីកង

កម្លាំងទាំង៣ ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋប្រមាណ២៥០នាក់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋក្នុងឃុំច្រនាងទាំងអស់ ដែលបានសហការយ៉ាងល្អនៅក្នុងដំណើរការនៃការសាងសង់។ លោកបានបញ្ជាក់ថា សម្រាប់ផ្លូវលំមួយខ្សែនេះមិនមែនជាកម្មសិទ្ធិរបស់បុគ្គល ណាម្នាក់ឡើយ គឺបានមកពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកថា កម្ពុជាសព្វថ្ងៃនេះកំពុងតែអភិវឌ្ឍន៌ ទៅលើគ្រប់វិស័យ មិនថាទីក្រុងឬទីជនបទឡើយ។ ការអភិវឌ្ឍទាំងនេះក៏ដោយសារប្រទេសមានសុខសន្តិភាព ដូច្នេះសូមបងប្អូនចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍដែរ។

លោកសំណូមពរឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលទាំងនេះឲ្យបានប្រសើរ លោកអភិបាលស្រុកក៏ជំរុញឲ្យមេឃុំ ក្រុមប្រឹក្សាឃុំចាប់ផ្តើមធ្វើការបំរើប្រជាជនពលរដ្ឋក្រោយពីបោះឆ្នោតរួចមក មិនថាមកពីបក្សណាក៏ដោយ ព្រោះការប្រកួតប្រជែងត្រូវបានបញ្ចប់ហើយ ត្រូវចុះមូលដ្ឋានមើលតម្រូវការប្រជាពលរដ្ឋ។

លោកសំណូមពរបងប្អូនមានការយោគយល់បន្ថែមក្នុងពេលក្រុមហ៊ុនជួសជុល ដោយមានការប៉ះពាល់ដូចជារបង ដំណាំផ្សេងៗជាដើម ព្រោះជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។ បន្ថែមពីនេះទៀតលោកសូម ឲ្យយកចិត្តទុកដាក់លើការថែរក្សាសុខភាពក្នុងរដូវធ្លាក់ភ្លៀង ជាពិសេសឲ្យបងប្អូនទៅចាក់វ៉ាកសាំងកូវីដ១៩ ដូសជំរុញបានគ្រប់ៗគ្នា។

លោកស្រី នុត គឹមស៊ុន មេឃុំជ្រលង បានធ្វើរបាយការណ៍សង្ខេបកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ បានលទ្ធផលគម្រោងជួសជុលផ្លូវលំក្រាលក្រួសក្រហមចំនួន៦ខ្សែ ដែលមានប្រវែង ៧,៨៤៥ម៉ែត្រ ចំនួន៦ភូមិដោយមានទីតាំង រួមមាន៖

*ទី១៖ ភូមិជាប់ ប្រវែង ២,៨៨៤ម៉ែត្រ
*ទី២៖ ភូមិត្រពាំងច្រនៀង ប្រវែង ១,១៩១ម៉ែត្រ
*ទី៣៖ ភូមិឈូក ប្រវែង ៧២៥ម៉ែត្រ
*ទី៤៖ ភូមិត្រណាល ប្រវែង ១,៦២៥ ម៉ែត្រ
*ទី៥៖ ភូមិបុស្សស្បែង ប្រវែង៥៦១ ម៉ែត្រ
*ទី៦៖ ភូមិថ្មអណ្តែត ប្រវែង ៨៥៦ម៉ែត្រ។ មានលូទោលមួយកន្លែង និងលូដោះទឹកមានប្រវែង ១១០ ម៉ែត នៅភូមិទួលទំពូង អស់ទឹកប្រាក់សរុប ចំនួន ៣៦១,០២៥.០០០រៀល ក្នុងនោះមានទឹកប្រាក់ចំនួន ២០០,០០០ជាថវិការចូលរួមរបស់មូលដ្ឋាន៕