(យ៉ាំងហ្គោន)៖ យ៉ាងហោចណាស់មានមនុស្ស ១២នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានករណីបាក់អណ្ដូងរ៉ែមួយកន្លែងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ចេញផ្សាយនៅល្ងាចថ្ងៃទី២៤ ខែឧសភា។
យោងតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបាក់អណ្ដូងរ៉ែនេះ ដោយសារតែមេឃភ្លៀងយ៉ាងខ្លាំងពេញមួយយប់ថ្ងៃអាទិត្យ រហូតមកដល់រសៀលថ្ងៃនេះ ទើបនាំឲ្យមានហេតុការណ៍បាក់ដីនេះតែម្ដង ខណៈដែលមនុស្សប្រមាណ ២០០នាក់កំពុងតែធ្វើការ។
អ្នកគ្រប់គ្រងនៅអណ្ដូងរ៉ែ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១២នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្ស ៣០នាក់បាត់ខ្លួន៕