(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១០១,៧៩១នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣៦,២២៨នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤១,៧៣៨នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៨,០៧៩នាក់
៤៖ អាយុ៥ឆ្នាំ ៤១២,២៩១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៣៣,៤៥៥នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៥៦៣,៦៥១នាក់, ដូសទី៤ចំនួន ៣,១០១,១៧៨នាក់ និងដូសទី៥ចំនួន ៣៧៤,៦៩៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕