(តាកែវ)៖ ក្រុមការងារលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តចុះចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងប្រជាកាពារឃុំ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
អំណោយទាំងនោះ រួមមាន អង្ករចំនួន៨តោន ម៉ាស៊ីនកុំព្យូរទ័រ ចំនួន២គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន៣គ្រឿង ហើយអង្ករចំនួន២តោន រួមទាំងម៉ាស៊ីនព្រីនធ័រចំនួន១គ្រឿង សម្រាប់ឧបត្ថម្ភជូនកម្លាំងនគរបាលស្រុក, ចំនួន២តោន សម្រាប់កម្លាំងយោធាស្រុកចំនួន២តោន និងម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង សម្រាប់កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងប្រជាកាពារ ក៏ទទួលបានអង្ករ ចំនួន២តោនផងដែរ។ ដោយឡែក ម៉ាស៊ីនកុំព្យូរទ័រ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ១គ្រឿងផ្សេងទៀត គឺសម្រាប់ប្រគល់ជូនសាលាឃុំកំពែង។ លោក ហាយ សារិន អភិបាលរង ស្រុកព្រៃកប្បាស បានថ្លែងថា លោកពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ ដែលកងកម្លាំងកាពារសន្តិសុខសណ្តាប់របស់ស្រុក ដែលជាកម្លាំងស្នូល និងជាកម្លាំងគោល ក្នុងកាអនុវត្តផែនការ ភូមិ-ឃុំមានសុវត្តិភាព។ លោកបានបន្តថា «តាំងនាមជាអាជ្ញាធរស្រុក និងជំនួសមុខ ឱ្យកងកម្លាំងទាំង៤ស្ថាប័ន ក្នុងស្រុក ខ្ញុំសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ដែលតែងតែគិតគូយកចិត្តទុក ចំពោះកងកម្លាំងនៅមូលដ្ឋាន»៕