(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោក អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត។
លោកស្រីកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយភរិយាលោកអ៉ឹង គៀត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ព្រមទាំងបានចាត់ទុកថា មរណភាពនៃ លោក អ៉ឹង គៀត គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើម និងជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជាដ៏ស្មោះត្រង់ដែលបានចូលរួមបំរើជាច្រើនជំនាន់យ៉ាងសកម្មបំផុត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ។
កិត្តិសង្គហបណ្ឌិត ឃួន សុដារី សូមសម្ដែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ លោក អ៉ឹង គៀត ដែលជាអ្នកស្នេហាជាតិ ដ៏ល្អមួយរូប និងសូមវិញ្ញាណក្ខន្ធលោក អញ្ជើញទៅកាន់សុគតិភពកុំបីខាន។
សូមបញ្ជាក់ថា លោក អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានទទួលមរណភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ វេលាម៉ោង១១:៥០នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ៩៨ឆ្នាំ៕