(កណ្តាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន រួមជាមួយ ឧកញ៉ា លោក លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នា នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ត្រីមាស វត្តវិហារសំណារ ស្ថិតក្នុងភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។
ឆ្នាំនេះ នៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា នឹងចាប់ផ្តើមពិធីបុណ្យចូលព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល ៣ ខែនេះ ព្រះសង្ឃមិនចាក់ចេញពីវត្តអារាមដើម្បីនិមន្តបិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។
ទោះយ៉ាងណាក៏ដោយ ព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។ ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនាថ្វាយទៀនព្រះវស្សា ជាទៀនធំដែលត្រូវបំភ្លឺពេញមួយថ្ងៃនិងយប់ក្នុងឱកាសពិធីបុណ្យ ព្រមទាំងប្រេង ស្បងចីវរ និងគ្រឿងឧបភោគបរិភោគផ្សេងៗដល់ព្រះសង្ឃ ។
ទេយ្យវត្ថុដែលបានវេរនិងប្រគេនព្រះសង្ឃក្នុងថ្ងៃនេះ រួមមាន៖ ទៀនបាយសី១គូ, ត្រៃធំ និងបាត១ឈុត, អង្ករ១០០គីឡូក្រាម, មីម៉ាម៉ាថៃ១កេសធំ, ត្រីខកំប៉ុង១កេស, ស្ករស៥០គីឡូក្រាម, ប៊ីចេង ១០គីឡូក្រាម, តែស្លឹក៣គីឡូក្រាម, ទឹកដោះគោខាប់១កេស, ទឹកសុទ្ធ១០០កេស, ទឹកក្រូច ២០កេស, ទឹកត្រី២ឡូ, ត្រីងៀត និងត្រីប្រា១០គីឡូក្រាម, ម្រេច២គីឡូក្រាម, នំស្រួយហុងកុង២កញ្ចប់, នំរាយ ABC ២ធុង, គ្រាប់ស្វាយចន្ទី៥គីឡូក្រាម, ចេកអំបូងមាស២កេស, តាំងហ៊ុនថៃ៥គីឡូក្រាម, ផ្លែឈើស្រស់ ៥មុខ ៥ល្អី, កន្ទេលថៃ២ដុំ, សាច់ក្រក់៥គីឡូក្រាម បច្ច័យត្រៃធំ ១,២០០ដុល្លារ ត្រៃធំ (១ឈុត) និងបច្ច័យ ២០០ដុល្លារ បច្ច័យចូលព្រះវស្សា ២,០០០,០០០រៀល រំដាប់អង្គ និង១២០,០០០រៀល ២០អង្គ៕