(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំង ជូនលោកជំទាវ រស់ ព្រីប៊ុន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដម អ៉ឹង គៀត ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាព នៅវេលាម៉ោង ១១:៥០នាទី នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ ក្នុងព្រះជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្ដម អ៉ឹង គៀត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕