(កោះកុង)៖ ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ បានបង្កឱ្យមានជំនន់ទឹកភ្លៀងហូរដាច់ផ្លូវលំជនបទ០១កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើយោងតាមការបង្ហោះរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ។

ដូច្នេះ សូមប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវលំជនបទ១ខ្សែនេះ បញ្ចៀសការធ្វើដំណើររបស់ខ្លួនទៅតាមបណ្តាញផ្លូវផ្សេងៗទៀត៕