(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការី ព្រមទាំងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ និងមន្ត្រីរាជការ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាឱកាសនេះលោក អួង សារឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរដែនដីនៅក្នុងស្រុកបារាយណ៍ដែលបានយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលមានជីវភាពលំបាកមួយចំនួនតូចផងដែរ។
លោក ងួន រតនៈ បាននយកចិត្តទុកដាក់លើយន្តការរបស់កាកបាទក្រហមកម្ពុជា មានភ្នាក់ងារស្ម័គ្រចិត្ត ជាភ្នាក់ងារផ្តល់ព័ត៌មានអំពី បញ្ហាផ្សេងៗ សម្រាប់ទាក់ទង និងប្រជាពលរដ្ឋក៏ដូចជាជនដែលងាយរងគ្រោះគ្រោះធម្មជាតិ គ្រោះអគ្គិភ័យ និងបញ្ហាបង្ការផ្សេងៗ។ បញ្ហាទាំងអស់នេះ ទទួលបានការយកចិត្តទុកដាក់ខ្លាំងណាស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែដាស់តឿនណែនាំដល់គ្រប់ឋានានុក្រម នៃការដឹកនាំរបស់សាខានីមួយៗ ខិតខំយកចិត្តទុកដាក់ ឲ្យបានគ្រប់ច្រកល្ហក នូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសទាក់ទង និងជីវភាពរបស់ពួកគាត់។ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះជួយដល់មូលដ្ឋាន។
បន្ថែមពីនេះ លោក ងួន រតនៈ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានមកទទួលអំណោយកាកបាទក្រហមថ្ងៃនេះ ថ្វីត្បិតតែអំណោយទាំងនេះតិចតួចក្តី ប៉ុន្តែវាអាចជួយសម្រួលនូវទុក្ខខ្លាំងបានមួយរយៈផងដែរ។ បន្តស្រាវជ្រាវភូមិណា គ្រួសារណា ដែលមិនទាន់បានចាក់ ដូសជំរុញទី៣ ហើយធ្វើរបាយការណ៍មករដ្ឋបាលស្រុក។ មានការប្រមូលផ្ដុំប្រជាពលរដ្ឋ នៅភូមិណាមិនទាន់ចាក់វ៉ាក់សាំងទេនោះ រដ្ឋបាលស្រុករៀបចំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ថា ចំនួនគ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ឃីត១កញ្ចប់ និងជែលសម្រាប់លាងដៃសម្អាតមេរោគផងដែរ៕