(ព្រៃវែង)៖ កម្លាំងកងរាជអាវុធខេត្តព្រៃវែង សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ស្វាយអន្ទរនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង តាមបណ្ដាយផ្លូវជាតិលេខ១១ ស្ថិតនៅភូមិស្គរដាច់ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលបានដឹកពីខេត្តក្រចេះ មកលក់នៅខេត្តព្រៃវែង។
មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះលោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន បានឱ្យដឹងថា «ម្ចាស់រថយន្តដឹកឈើមានឈ្មោះ លី ដារ៉ា អាយុ៣១ឆ្នាំ រស់នៅភូមិក្រចាបទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង»។ លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា «ក្រោយពីឃាត់រថយន្ត និងអ្នកបើកបររួចហើយ កម្លាំងយើងបានដកយកវត្ថុតាងរួមមាន៖ រថយន្តសាំយ៉ុង១គ្រឿង ពណ៌ទឹកប្រាក់ (គ្មានស្លាកលេខ) សន្លឹកឈើប្រភេទលេខ២ (ឈើទាល) ចំនួន២០៥សន្លឹក ស្មើនឹងជាង៥.៣៧ម៉ែត្រគីប»។ បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ឈើ ដែលឃាត់បានខាងលើ ជូនកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយអន្ទរ រក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕