(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៥០នាក់ ក្នុងខេត្តបន្ទាយមានជ័យ។
នៅក្នងពិធីនេះ ក៏មានករចូលរួមផងដែរពី នាយឧត្តមសេនីយ៍ ខេង សុម៉េត អគ្គស្នងការរងនគរបាលជាតិ លោក សួន បវរ អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោស្នងការ អាត់ ខែម មេបញ្ជាការអាវុធហត្ថ និងអតីតយុទ្ធជនមកពីក្រុងស្រុកចំនួន១៥០នាក់ បានចូលរួមផងដែរ។
នាឱកាសនោះ លោកហ៊ុន ម៉ាណែតបានថ្លែងថាអតីតយុវជនកម្ពុជាទូទាំងប្រទេស បានបង្កើតឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្តេចតេជោ ហ៊ុន សែន ដោយមានសមាជិកចំនួន៥.៣៣៦នាក់ ក្នុងនោះគ្រួសារជនពលីចំនួន៩៨៦នាក់គ្រួសារមរណៈចំនួន១៦៦នាក់ និវត្តជនយោធិន ចំនួន១.៦២៨នាក់និវត្តជនអាវុធហត្ថ ២១នាក់ និវត្តជននគរបាលចំនួន ៣៣២នាក់ជនបាត់បង់ចំនួន ៤៧នាក់ជនពិការចំនួន ២.១៣៨នាក់។
លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់អតីតយុទ្ធជនទាំងអស់នោះ ដែលកន្លងមកខិតខំបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការច្បាំងតតាំង និងខ្មាំងសត្រូវឈ្លានពានទឹកដី រហូតដល់ធ្វើឲ្យប្រទេសកម្ពុជា មានស្ថេរភាពពេញលេញ និងមានសុខសន្តិភាព សន្តិសុខល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន។
ដោយសារបងប្អូនអតីតយុទ្ធជនទាំងអស់នេះ មានគុណជាមួយជាតិខ្លាំងនោះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបងប្អូន អតីតយុទ្ធជនទាំងនេះយ៉ាងខ្លាំង ធ្វើឲ្យក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់នេះ មានភាពកក់ក្តៅនិងមានជំនឿជឿជាក់លើរាជរដ្ឋា ភិបាលយ៉ាងខ្លាំង។
លោក ហ៊ុន ម៉ាណែត បានពាំនាំអំណោយជំនួយសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់អតីតយុទ្ធជនទាំង១៥០នាក់នោះ ក្នុង១នាក់មីុ១កេះ ត្រី ខ១២កំប៉ុង នំធុង១ធុងធំ និងថវិកា១០ម៉ឺនរៀល៕