(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២នាក់ និងជាសះស្បើយ២៣នាក់

២៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ចោទកាណាដាថា កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី

៣៖ ក្រសួងហាមមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ ក្រោយកើតគ្រោះថ្នាក់ចរាចរញឹកញាប់

៤៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការនឹករលឹកដល់អ្នកមានគុណទាំងពីរ ក្នុងខួប៩ឆ្នាំ នៃមរណភាពឪពុក

៥៖ រុស្ស៉ី អះអាងថាប្រជាជនតំបន់ Kherson ជាង ១០,០០០នាក់ ទទួលបានលិខិតឆ្លងដែនរុស្ស៉ី ក្នុងរយៈពេល ១ខែ

៦៖ កម្ពុជា រកឃើញអូមីក្រុងបំប្លែងខ្លួនថ្មី ដែលឆ្លងកាន់តែលឿនជាងមុន, លោកស្រី ឱ វណ្ណឌីន អំពាវនាវពលរដ្ឋចូលរួមទប់ស្កាត់ការចម្លង តាមរយៈការបន្ដទៅចាក់វ៉ាក់សាំង

៧៖ សហរដ្ឋអាមេរិក ថាអ៉ីរ៉ង់មានផែនការបញ្ជូនយន្ដហោះដ្រូន រាប់រយគ្រឿងឱ្យរុស្ស៉ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន

៨៖ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5

៩៖ ស្ទង់មតិ៖ អ្នកប្រជាធិបតេយ្យភាគច្រើន មិនចង់ឱ្យលោក ចូ បៃដិន ឈរឈ្មោះសាជាថ្មី នៅឆ្នាំ២០២៤

១០៖ លោក សុន ឆ័យ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់គ.ជ.ប

១១៖ មូលនិធិ IMF ជំរុញឱ្យប្រទេសចិន និងក្រុមប្រទេស G20 ពន្លឿនក្របខ័ណ្ឌបន្ធូរបន្ថយបំណុល G20

១២៖ អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យ រួសរាន់មកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

១៣៖ នាយករដ្ឋមន្រ្តីបារំាងរួចផុត ពីការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា

១៤៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,០៩៨,៩៦៧នាក់, ដូសទី៣ចំនួន ៩,៥៤៧,០៥២នាក់, ដូសទី៤ចំនួន ៣,០៥៧,៩២៧នាក់ និងដូសទី៥ចំនួន ៣៦៤,៤៣៥នាក់ (គិតត្រឹមថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២)

១៥៖ រដ្ឋមន្រ្តីការបរទេសចិន៖ «គោលការណ៍ចិនតែមួយ ជាយុថ្កានៃស្ថិរភាព សម្រាប់ច្រកសមុទ្រតៃវ៉ាន់»

១៦៖ អង្គការទេសចរណ៍ពិភពលោក៖ ឆមាសទី១ ឆ្នាំនេះ ទេសចរអន្តរជាតិ ១១៧លាននាក់ ធ្វើដំណើរជុំវិញពិភពលោក កើនឡើង១៨២%

១៧៖ វិភាគអន្តរជាតិ៖ «ណាតូអារ៉ាប់» សម្រាប់តំបន់មជ្ឈិមបូព៌ា?

១៨៖ ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី ជួបឧបសគ្គដោយសារគោលនយោបាយសូន្យកូវីដ១៩ របស់ចិន ខណៈការសាងសង់បានជិត ៣៤%

១៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៤លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

២០៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែកក្កដា, ភ្លៀងបន្តធ្លាក់តិចទៅច្រើន ខណៈតំបន់មាត់សមុទ្រអាចមានជំនន់ទឹកភ្លៀង

- ព័ត៌មាន Fresh News Plus

១៖ អ៊ីតាលីព្រមាន TikTok ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប

២៖ Crystal Palace ចុះកិច្ចសន្យាជាមួយខ្សែបម្រើ Doucoure រយៈពេល ៥ឆ្នាំ

៣៖ Forest ចុះកិច្ចសន្យានាំយកកីឡាករលំដាប់អន្តរជាតិវ៉េលពីក្លិប Liverpool

៤៖ Wilshere ត្រូវបានតែងតាំងជាគ្រូបង្វឹកឈុត U18 Arsenal ក្រោយទើបចូលនិវត្តន៍

៥៖ ក្រុមហ៊ុន Mahindra របស់ឥណ្ឌានឹងប្រើអាគុយពីកូរ៉េខាងត្បូងសម្រាប់រថយន្ត SUV អគ្គិសនីដំបូងរបស់ខ្លួន


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)