(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី និងហ្គាណា បានប្រកាសចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំង ប្រឆាំងជំងឺ Ebola ដោយក្នុងនោះពលរដ្ឋអាហ្វ្រិកនឹងទទួលបានការធ្វើតេស្តនេះដំបូងគេបំផុត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែឧសភា។
យោងតាមសំដីរបស់អ្នកនាំពាក្យនៃប្រទេសទាំងពីរបានឲ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺ Ebola នេះ នឹងត្រូវយកទៅប្រើប្រាស់សាកល្បងលើមនុស្សពីររយនាក់ ដែលរស់នៅតំបន់អាហ្វ្រិក ហើយវាក៏ជាការសាកល្បងវ៉ាក់សាំងនេះផងដែរ។
មន្ត្រីតំណាងប្រទេសរុស្ស៊ី បានថ្លែងនៅក្នុងវេទិកាអង្គការសុខភាពពិភពលោក លើកទី៦៩ នៅក្នុងទីក្រុងហ្សឺណែវ ថា ដោយឃើញពីចំនួនអ្នកស្លាប់ និងភាពរីករាលដាលនៃចំនួន Ebola ទើបរុស្ស៊ី ប្ដេជ្ញារចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ ដោយផលិតនូវវ៉ាក់សាំងនេះឡើង ដើម្បីទប់បំបាត់នៃភាពរីករាលដាល៕