(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្ត និងលោកស្រី ហឹង ណារី វ៉ាថន រួមសហការី នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០២២នេះ បាននាំយកទៀនចំណាំព្រះវស្សា មកវេប្រគេនដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងក្រុងក្រចេះ ដែលពិធីប្រព្រឹត្តទៅនៅក្នុងវត្តពោធិសត្ថារាម (ហុងឡាំ) សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រោយពីលោកអភិបាលខេត្ត និងលោកស្រីវ រួមននិងសហការី បានបូជាទៀនធូប និងថ្វាយគ្រឿងសក្ការះដល់ព្រះរតនត្រ័យរួចហើយនោះ លោក វ៉ា ថន បានគូសបញ្ជាក់ថា ការជួបជុំប្រារព្ធកម្មវិធីបុណ្យនៅពេលនេះ គឺស្តែងឲ្យឃើញ ពីសាមគ្គីភាព និងកក្តាសេដ្ឋកិច្ចជាតិ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារសម្បូរសប្បាយ ដោយមិនមានភាពភ័យខ្លាចពីសន្តិសុខសុវត្ថិភាព ក្នុងការគោរពប្រណិបត្តិទៅតាមគន្លងប្រពៃណីសាសនារបស់ខ្លួន។
ទាំងនេះគឺមកពីកត្តាសុខសន្តិភាពរបស់ប្រជាជាតិ និងសហគមន៍ ជាពិសេសដោយសារគុណបុណ្យថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានសម្រេចយ៉ាងត្រឹមត្រូវក្នុង ការប្រើប្រាស់នូវយុទ្ធសាស្រ្ត ស្រោចវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដល់មនុស្សគ្រប់រូប ដែលរស់សហគមន៍ទាំងមូល ធ្វើឲ្យសហគមន៍មានប្រព័ន្ធការពារភាពសាំ ប្រឆាំងនឹងការឆ្លង និងឆ្លងធ្ងន់ធ្ងរពីជម្ងឺកូវីដ-១៩។
លោកអភិបាលខេត្តបន្តថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បានបញ្ជាក់ថាទោះបីឋិតនៅក្នុងកាលៈទេសៈណាក៏ដោយ បុណ្យទាននៅតែធ្វើនិងនាំយកមកប្រគេនដល់ព្រះសង្ឃ បើទោះបីអំណោយសម្ភារ និងបច្ច័យនោះតិចតួចក្តី តែនេះជាក្តីព្រួយបារម្មណ៍ និងការយកចិត្តទុកដាក់របស់អាជ្ញាធរ។
លោកក៏បានជម្រុញស្នើសុំឱ្យទីវត្តអារាម គប្បីរៀបចំឱ្យមានរបៀបរៀបរយ មានអនាម័យបរិស្ថានល្អ និងបន្តអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសសូមចូលរួមទទួលយកវ៉ាក់សាំង កាពារជម្ងឺកូវីដ-១៩ឲ្យបានគ្រប់ដូសនីមួយៗ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាគ្រប់គ្រងបានល្អចំពោះជំងឺកូវីដ១៩ តាមរយៈការប្រឹងប្រែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ និងត្រូវតែបន្តរួមគ្នា ពង្រឹងការប្រតិបត្តិធម៌វិន័យ និងចូលរួមលើកស្ទួយថែរក្សា ព្រះពុទ្ធសាសនាឱ្យបានល្អប្រសើរ ស្របទៅនឹងការលើកស្ទួយរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា បច្ច័យដែលប្រគេនជូនព្រះសង្ឃទាំង ១០វត្ត ក្នុង១វត្តទទួលបានបច្ច័យ ៦០ម៉ឺនរៀលផងដែរ ក្រៅពីទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខាមួយចំនួន៕