(ភ្នំពេញ)៖ ទឹកបរិសុទ្ធ ដឹផ្លាទីនីម ព្រីមៀមវ័តធឺ (The Platinum Premium Water) មានការរចនាបថថ្មីដ៏អស្ចារ្យដំបូងគេបង្អស់នៅកម្ពុជា ដែលរូបរាងថ្មី មិនធ្លាប់មានពីមុនមកដ៏ទាន់សម័យ ស៊ីវីល័យបំផុត ស្របតាមទំនើបកម្មនៃផលិតកម្មទឹកពិសារគុណភាពខ្ពស់។

ទឹកបរិសុទ្ធ The Platinum Premium Water បានមានវត្ដមានលើទីផ្សាកម្ពុជាហើយ ជាផលិតតាមបច្ចេកវិទ្យាចុងក្រោយ គេបង្អស់យ៉ាងល្អឥតខ្ចោះ របស់ក្រុមហ៊ុន THE PLATINUM PREMIUM WATER ដែលមានគុណភាពខ្ពស់ អនាម័យល្អ មានរាងស្រស់ស្អាតទាន់សម័យ ធម្មជាតិ១០០%។ The Platinum Premium Water ត្រូវបានធ្វើប្រព្រឹត្ដិកម្ម និងបន្សុទ្ធតាមស្ដង់ដារ​បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ពិសេសជាងនេះទៅទៀត ដឹផ្លាទីនឹមព្រីមៀមវ័តធឺ ត្រូវបានច្រកក្នុងសំបកដែលនាំចូលមកពីបរទេស ប្រកបដោយ គុណភាពខ្ពស់។

ទន្ទឹមនឹងនោះ​ការវេចខ្ចប់អនុលោមតាមសង្វាក់ផលិតកម្មស័យប្រវត្ដិ ប្រកបដោយផាសុកភាព និងអនាម័យខ្ពស់ ដោយឆ្លងកាត់ការពិនិត្យ ពិសោធន៍ គុណភាពទឹកយ៉ាងម៉ឺងម៉ាត់ និងដោយយកចិត្ដទុកដាក់បំផុត។

The Platinum Premium Water មានអត្ថប្រយោជន៍ជាច្រើនទៅរាងកាយ សម្រាប់បុរស និងស្រ្ដី ជាពិសេស អាចយកទឹកបរិសុទ្ធនេះ ទៅឆុងជាមួយទឹកដោះគោ ឲ្យបុត្រធីតា របស់អស់លោកអ្នកនាង ពិសារបានថែមទៀតផង ធានាគុណភាពយ៉ាងល្អប្រណិត។

ពិសេសជានេះទៅទៀត ប្រសិនបើលោកអ្នកមានបំណង ចង់ក្លាយជាតំណាងចែកចាយ ក្នុង២៥ខេត្តក្រុង សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 015 22222 9/ 016 22222 9/ 068 22222 9 អ្នកនឹងក្លាយជាតំណាងចែកចាយក្រុមហ៊ុន THE PLATINUM PREMIUM WATER ដ៏ប្រណិតមួយនេះ៕