(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឧបាសក ណេត គីម ជាសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម។

សូមបញ្ជាក់ថា ឧបាសក ណេត គីម បានទទួលមរណភាពកាលពីវេលាម៉ោង ២៖៤១នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារ មូលមតិគ្នាជាឯកច្ឆន្ទ បារឰធ្វើពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម៕