(ភ្នំពេញ)៖ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះ សំណាល សាកសួរសុខទុក្ខមន្រ្តី និងប្រជាការពារនៃរដ្ឋបាលសង្កាត់ព្រែកប្រា, សង្កាត់ច្បារអំពៅទី១ និងមន្រ្តីនគរបាលបុស្តិ៍ នគរបាលសង្កាត់ព្រែកប្រា និងឧបត្ថមដល់សង្កាត់ព្រែកប្រា, សង្កាត់ច្បារអំពៅទី១។
លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរ ដល់កម្លាំងប្រជាការពារ ក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកប្រា ដែលបានបំពេញការងារតួនាទី ក្នុងការរក្សាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅចំណុចផ្សារផ្លូវ៣៦៩ ដែលទទួលបានការអរគុណពីប្រជាពលរដ្ឋ ក៏អ្នកធ្វើដំណើរឆ្លងកាត់បានយ៉ាងល្អ ។
លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។ រោគសញ្ញាមានដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។
ចំណែកបុស្តិ៍នគរបាលសង្កាត់ព្រែកប្រា ភូមិព្រះពន្លា ភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ ក្នុងមួយទីតាំងទទួលបាន អង្ករ៥០គីឡូក្រាម, មីមួយកេស, ទឹកក្រូច១កេស, ទឹកបរិសុទ្ធ២កេស, ឃីត២កញ្ចប់ និងថវិកា១០០,០០០រៀល។
មន្ត្រីរដ្ឋបាលខណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានទទួលអង្ករ២៥គីឡូក្រាម, ឃីត១ និងថវិកា២០,០០០រៀល (សម្រាប់មន្ត្រីជាស្ត្រីទទួលបានសារុង១បន្ថែម)៕