(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្តែងការនឹករលឹកចំពោះ លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុកម្តាយរបស់សម្តេច ដែលចំនឹងខួប៩ឆ្នាំ នៃមរណភាពរបស់លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង។

តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ សម្តេចតេជោ បានបង្ហោះរូបភាព លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង បានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាព ឪពុករបស់ខ្ញុំ (១២កក្កដា២០១៣.១២កក្កដា២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែនោះឡើយ»

សូមជំរាបថា លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង បិតា បង្កើត របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល មរណភាព កាលពី វេលា ម៉ោង ៤៖១០ នាទីទៀបភ្លឺ ព្រឹក ថ្ងៃ សុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុង ជន្មាយុ ៩០ឆ្នាំ ដោយ ជរាពាធ៕