(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៩៨,៩៦៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣៥,៣០៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤១,៦៣៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៧,៧៧០នាក់
៤៖ អាយុ៥ឆ្នាំ ៤១១,៩៣០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៣២,៣២២នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៥៤៧,០៥២នាក់, ដូសទី៤ចំនួន ៣,០៥៧,៩២៧នាក់ និងដូសទី៥ចំនួន ៣៦៤,៤៣៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕