(ព្រះសីហនុ)៖ លោក ម៉ាង ស៉ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ។
ក្នុងនោះ លោក ម៉ាង ស៉ីណេត បាថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ជាពិសេស លោក ទុំ ណូ (អតីតប្រធានសាខាគយ និងរដ្ឋាករ ដែលត្រូវផ្លាស់ចេញទៅខេត្តថ្មី) ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំសាខាគយ និងរដ្ឋាករ រួមទាំងបានសហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ រួមទាំងមានការគោរពស្រលាញ់ ពីមន្រ្តីក្រោមឱវាទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។
ជាមួយគ្នានេះដែរ អភិបាលស្តីទីក៏សូមស្វាគមន៍ និងអបអរសាទរចំពោះ លោក សំ សុវណ្ណារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏សូមគាំទ្រ និងលើកទឹកចិត្តដល់ លោក សំ សុវណ្ណារិទ្ធិ ដែលទើបបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនាពេលនេះ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត បំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន ដើម្បីធ្វើឲ្យការងារនៅខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន មានសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ និងម៉ឺងម៉ាត់ ជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់។
លោក ផា អេងវ៉េង បានថ្លែងអំណគុណដល់គណៈអភិបាលខេត្ត ព្រះរាជ្ញារកងយទ្ធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលកន្លមកបានជួយគាំទ្រសហការយ៉ាងពេញទំហឹងដល់អង្គភាពគយឈជើងនៅខេត្តព្រះសីហនុ៕