(តាកែវ)៖ លោក ស៊ុន ឆាយ ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ជំនួសលោក កែវ វ៉ាន្នី ដែលត្រូវផ្លាស់ទៅកាន់តំណែងជាប្រធានគយកំពង់ផែអន្តរជាតិភ្នំពេញ។
ពិធីផ្លាស់ប្ដូរនេះ បានរៀបចំធ្វើឡើងនៅសាលាខេត្តតាកែវ នារសៀលថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២២២២ ដែលស្ថិតក្រោមអធិបតីភាពលោក សែ សុឃន អគ្គនាយករងគយ និងរដ្ឋាករកម្ពុជាតំណាងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា៕