(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋ អំពីការបង្ការការចម្លងជំងឺអុតស្វា បើទោះបីកម្ពុជាមិនទាន់មានរកឃើញករណីវិជ្ជមានជំងឺនេះក៏ដោយនោះ។
តាមរយៈសេចក្ដីណែនាំក្រើនរំលឹកដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល ក៏បានបង្ហាញពីរបៀបចម្លង, អាការៈសង្ស័យ, វិធីការពារខ្លួន និងវិធានការទប់ស្កាត់ បង្ការមួយចំនួនទៀតផងដែរ។
ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន៧,៨៩២ករណី និងស្លាប់៣នាក់ ត្រូវបានរាយការណ៍ពី៦៣ប្រទេស ក្នុងតំបន់ចំនួន៥របស់អង្គការសុខភាពពិភពលោក រួមមាន តំបន់អាមេរិក, អាហ្វ្រិក, អឺរ៉ុប, មេឌីទែរ៉ាណេខាងកើត និងអាស៉ីប៉ាស៉ីហ្វិកខាងលិច។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖