(តូក្យូ)៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភលោកគឺកម្ពុជា ដោយទទួលបាន ៧៨.០ពិន្ទុ ខណៈវៀតណាមឈរនៅលេខរៀងទី២ មាន ៧៦.៥ពិន្ទុ។

ខាងក្រោមនេះគឺជាតារាងវាយតម្លៃប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ៖