(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៩៧,៥៦៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣៤,៨២១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤១,៥៦៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៧,៦៤៨នាក់
៤៖ អាយុ៥ឆ្នាំ ៤១១,៧៧៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៣១,៧៥២នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៥៣៩,៥៨៤នាក់, ដូសទី៤ចំនួន ៣,០៤១,៦៧៦នាក់ និងដូសទី៥ចំនួន ៣៥៩,១០៦នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕