(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២១ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៣,៤៤២ករណី ឃាត់មនុស្ស ៨,២១៤នាក់ (ស្រី៥១១នាក់)៕