(អូទ្រីស)៖ លោក Alexander Van der Bellen បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីរបស់ ប្រទេស អូទ្រីសហើយ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ចប់ទៅដោយរលូន។ នេះបើតាមការចេញផ្សាយ ដោយBBC នៅយប់ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។
លទ្ធផលឆ្នោតបឋមត្រូវបាន គណកម្មការបោះឆ្នោតអូទ្រីសប្រកាស នៅថ្ងៃចន្ទនេះ ដោយវាជាជោគជ័យ ធំមួយដែលបានរារាំងមិនឲ្យលោក Norbert Hofer ដែលមកពីគណបក្សស្តាំនិយមដំបូងរបស់ អឺរ៉ុប ក្លាយជាមេដឹកនាំប្រទេសតាមការប៉ងកន្លងមកបាន។
គួរបញ្ជាក់ថាលោក Van der Bellen បានឈ្នះការបោះឆ្នោតនេះក៏ព្រោះតែលោក ឈរលើគោលការណ៍គាំទ្រ ចំពោះកំណែទម្រង់សហគមន៍អឺរ៉ុប ដែលគាំទ្រផងដែរដោយគណបក្សបៃតង ក្នុងប្រទេស។ ដោយឡែកគណបក្សរបស់ Norbert Hofer វិញបានបង្ហាញពីការប្រឆាំងនឹងសហគមន៍ អឺរ៉ុបខ្លាំង ព្រមទាំងសម្តែងការភ័យព្រួយចំពោះជនភៀសខ្លួន សុំសិទ្ធិជ្រកកោណថែមទៀត៕