(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ http://fna.asia/6a4aee0

២៖ កម្ពុជា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះ ការបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ http://fna.asia/b8ee005

៣៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ធម្មនុញ្ញ» http://fna.asia/c4c4adb

៤៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឡានចង្កូតស្ដាំ ដែលមានស្រាប់ក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូត http://fna.asia/6ca4b10

៥៖ កម្ពុជាត្រូវការថវិកាប្រមាណ៩០លានដុល្លារទៀត ដើម្បីបោសសម្អាតមីន ដែលនៅសេសសល់ http://fna.asia/dfc925d

៦៖ កម្ពុជាចង់អញ្ជើញ លោក ពូ ទីន មកចូលរួមកិច្ចប្រជុំអាស៊ានចុងឆ្នាំនេះ ប៉ុន្តែត្រូវការឯកភាពពីសមាជិកអាស៊ានទាំងអស់ http://fna.asia/061415c

៧៖ ក្រសួងមហាផ្ទៃ ក្រើនរំលឹកឱ្យគណបក្សភ្លើងទៀន អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ក្នុងប្រការ២០, ប្រការ៣១, ប្រការ៣៣ និងប្រការ៥៣ http://fna.asia/d3a8eba

៨៖ កម្ពុជាស្នើមីយ៉ាន់ម៉ា ឲ្យចាត់តាំងតំណាងមិនមែនជាអ្នកនយោបាយ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅចុងខែនេះ http://fna.asia/7f4b309

៩៖ លោក ប្រាក់ សុខុន៖ «ដំណើរការចរចាសន្តិភាពនៅមីយ៉ាន់ម៉ា វិលទៅមុខហើយ» http://fna.asia/9360c12

១០៖ សម្តេចតេជោ ហ៊ុន សែន អង្វរដល់នារីខ្មែរលេង Tik Tok ឲ្យរក្សាភាពថ្លៃថ្នូររបស់ខ្មែរ http://fna.asia/3c06157