(ព្រះសហនុ)៖ កម្លាំងសមត្ថកិច្ចក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនចោរម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះជាស្ត្រីបុគ្គលិកកាស៉ីណូ និងដកហូតបានវត្ថុតាងមួយចំនួន។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩:០០នាទី ស្ថិតនៅផ្លូវបេតុងម្តុំអង្គកាម្លប់តាប៉ាង ក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីឆក់កាបូប កើតឡើងប្រព្រត្តឹដោយជនសង្ស័យឈ្មោះ សៀង សុខុម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបបុគ្គលិកក្រុមហ៊ុនវ៉ាវណាវ បច្ចុប្បន្នស្នាក់នៅរំដួលជើងភ្នំភូមិ៣ ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អ៊ុក ស្រីនាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ យោងតាមបណ្តឹងជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់ចេញ។

របាយការណ៍ដដែល បានឱ្យដឹងថា ពីហូបកាហ្វេរួចជិះម៉ូតូម្នាក់ឯងទៅទួលខ្សាច់ ពេលជិះដល់អង្គការម្លប់តាប៉ាង មានបុរសម្នាក់ជិះម៉ូតូតាមពីក្រោយឆក់យកកាបូបស្ពាយបណ្តាលឱ្យដាច់ខ្សែបណ្តាលឱ្យដួលម៉ូតូ ភ្លាមនោះក៏មានសន្តិសុខយាមក្បែរនោះឮចេញមកជួយឃាត់ជនសង្ស័យ។

វត្ថុតាងចាប់យកបានម៉ូតូម៉ាកឡែន ពណ៌ខៀវលាយខ្មៅ ពាក់ស្លាកលេខកំពត ១B-1463 (មធ្យោបាយ) កាបូបស្ពាយ១,ទូរសព្ទ័ដៃ ០១គ្រឿងម៉ាក IPhon ពណ៌ស (ផលនៃអំពើលួច)។

បច្ចុប្បន្នជមសង្ស័យខាងលើកម្លាំងជំនាញបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕