(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រះរាជូបត្ថម្ភចំនួន១ពាន់ដុល្លារ កាកបាទក្រហមប្រចាំខែឧសភា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង។
សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលថ្វាយសម្រាប់ព្រះមហាក្សត្រ បានរៀបរាប់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្ដុងឧត្ដមនេះ ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីសក្ការៈខ្ពង់ខ្ពស់បំផុត ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាសម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ដ្រក្រីក្រ និងប្រជារាស្រ្ដដែលទទួលរងគ្រោះដោយ គ្រោះមហន្ដរាយផ្សេងៗនៅទូទាំងកម្ពុជា៕