(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសារមួយថ្លែងអំណរគុណចំពោះទឹកចិត្តថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចំពោះប្រជាជនជប៉ុន។

តាមរយៈសារខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតជប៉ុនបានលើកឡើងថា «សូមអរគុណទឹកចិត្ត និងកាយវិការដ៏កក់ក្ដៅរបស់លោកអ្នក ចំពោះប្រជាជនជប៉ុន»

សារថ្លែងអំណរគុណរបស់ស្ថានទូតជប៉ុន បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ជាមួយមរណភាពរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចូលរួមរំលែកទុក្ខជាមួយប្រជាជនជប៉ុន៕