(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងអំពីការចូលរួមកាន់ទុក្ខចំពោះមរណភាព លោក អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
ការចេញសេចក្តីជូនដំណឹងអំពីការកាន់ទុក្ខនេះ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមជម្រាបប្រធានស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ចូលរួមកាន់មរណទុក្ខចំពោះមរណភាព លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្ដាលដងរយៈពេល ០១ថ្ងៃ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា បន្ទាប់ពីទទួលបានសេចក្ដីជូនដំណឹងនេះ គ្រប់ស្ថាប័ន និងអនុវត្តប្រកបដោយស្មារតី ល្អប្រសើរ៕