(ព្រៃវែង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមកាងារថ្នាក់ជាតិ ចុះជួយស្រុកមេសាង តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអង្គរស ដង្ហែទៀនព្រះវស្សា និងទេយ្យទានមួយចំនួនប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តទាំង៥ នៃឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។
ជាមួយគ្នានេះ លោក ប៉ាវ ហម ផាន ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងសម្រាប់សាងសង់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន អង្គរសរ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ៕