(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គលបង្កអនាធិបតេយ្យលើដងផ្លូវ ឬប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មបិទផ្លូវសាធារណៈដោយខុសច្បាប់។
ការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាការកត់សម្គាល់ ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់ពីមានការតវ៉ាមួយចំនួនរបស់ប្រជាពលរដ្ឋលើបញ្ហាផ្សេងៗ តែងតែយកដងផ្លូវធ្វើជាចំណាប់ខ្មាំងនៃការទាមទាររបស់ពួកគេ។ ការបិទផ្លូវបានបង្កការកកស្ទះចរាចរណ៍ រំខានការធ្វើដំណើរ និងប៉ះពាល់ដល់ប្រយោជន៍របស់អ្នកដំណើរដទៃ៕