(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់រថយន្តគិលានសង្រ្គោះ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តដើម្បីចូលរួមក្នុងការពន្លឿននៃការងារសង្រ្គោះជនរងគ្រោះ និងពន្លត់អគ្គិភ័យក្នុងខេត្តបាត់ដំបងឱ្យកាន់តែឆាប់រហ័ស។

លោក សុខ លូ បានបញ្ជាក់ថា រថយន្តទាំងពីរខាងលើដែលជាជំនួយពីទីក្រុងសេជុងនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ជូនដល់ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងការងារសង្រ្គោះបឋម ជនរងគ្រោះ និងការងារពន្លត់អគ្គិភ័យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កន្លងមកនេះរដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងសេជុង នៃសាធារណៈរដ្ឋកូរ៉េ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា និងដើម្បីពង្រឹងដល់ចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយរដ្ឋបាលទីក្រុងសេជុងក៏ធ្លាប់បានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបងរួចម្ដងមកហើយ ដើម្បីបម្រើឲ្យផលប្រយោជន៍រួមក្នុងខេត្តបាត់ដំ
បងទាំងមូលផងដែរ៕