(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងរិះរកគ្រប់វិធានការ និងមធ្យោបាយ ក្នុងការគ្រោងស្ថាបនាឱ្យចេញជារូបរាងនូវផ្លូវបេតុងអាមេ ១ខ្សែ កម្រាស់២០សង់ទីម៉ែត្រប្រវែង២៧០ម៉ែត្រ និងដាក់លូសងខាង ទំហំ០,៨ម៉ែត្រ នៅពេលខាងមុខ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ ពិសេសជួយសម្រួលដល់ការធ្វើដំណើរ ចេញចូលប្រកបរបរទទួលទានចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ។
លោក ជា ពិសី បានបន្តថា អាជ្ញាធរបានយកចិត្តទុកដាក់រិះរកគ្រប់វិធានការ និងមធ្យោបាយ ក្នុងការស្ថាបនាឱ្យចេញជារូបរាងនូវផ្លូវបេតុងអាមេ ១ខ្សែ កម្រាស់២០សង់ទីម៉ែត្រ ប្រវែង២៧០ម៉ែត្រ និងដាក់លូសងខាង ទំហំ០,៨ម៉ែត្រ នៅពេលខាងមុខ ដើម្បីបម្រើជូនប្រជាពលរដ្ឋនេះ បានអនុវត្តឡើងជាបន្តបន្ទាប់ ក្រោយពីកំណាត់ផ្លូវលេខ៣៤៧ ក្នុងសង្កាត់បឹងកក់ទី១ បាននិងកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងពិតជាពិបាកដល់ការធ្វើដំណើរចេញចូលប្រកបរបរ ទទួលទានចិញ្ចឹមជីវិត ពីសំណាក់ប្រជាពលរដ្ឋ និងក្រោយពីលោកអភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារជុំនាញ សហការជាមួយក្រុមហ៊ុន ដើម្បីចុះពិនិត្យ និងសិក្សាវាយតម្លៃជាបណ្ដើរៗ និងភ្លាមៗ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៕