(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនលោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន៧៨រូប។
ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
គ្រឿងឥស្សរិយយសដែលត្រូវបានបំពាក់នាឱកាសនោះ រួមមាន៖ គ្រឿងឥស្សរិយយស ជាតូបការ, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់សេនា, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឬទ្ធិ, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទិ្ធ៕