(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានបង្ហាញលទ្ធផល កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ (JCBC) ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ (Sokha Phnom Penh Hotel & Resort) នៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយធ្វើជាសហប្រធាន ជាមួយ លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ខាងក្រោមនេះជាលទ្ធផល នៃកិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ បាល់ត្រូវបានប្រកាសដល់ក្រសួងការបរទេស៖