(ប៉ៃលិន)៖ ពលរដ្ឋរស់នៅភូមិដាច់ស្រយ៉ាល ក្នុងខេត្តប៉ៃលិន កំពុងរងការខ្វះទឹកប្រើប្រាស់ និងទឹកស្អាតបរិភោគ ត្រូវបានលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តប៉ៃលិន បានផ្តល់ទឹកបរិសុទ្ធជិត២០០០យួរ និងទឹកពិដុង២០០ពិដុងដល់ពួកគាត់។
នៅថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងាររបស់លោក ប៉ាន សូរស័ក្តិ សហការណ៍ជាមួយអាជ្ញាធរខេត្ត ចុះចែកទឹកបរិសុទ្ធ ដល់លំនៅដ្ឋានពលរដ្ឋតែម្តង។
នាឱកាសនោះដែរ ក្រុមការងារបានចុះចែកគ្រឿងអាហារបរិភោគ ដល់ពលរដ្ឋក្រីក្រចំនួន២គ្រួសារ រួមមានអង្ករ៥០គីឡូក្រាម មី៣កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ៥យួរ និងថវិកាចំនួន១០ម៉ឺនរៀល ដល់លោកតាអាយុ៦៥ឆ្នាំ គ្មានប្រពន្ធកូន និងផ្ទះសំបែងត្រឹមត្រូវ បានអ្នកជិតខាងអោយស្នាក់នៅ និង១គ្រួសារទៀត ទទួលបានទឹកត្រី១យួ ទឹកសុទ្ធ ៥យួរ មី២កេស ត្រីខ ១យួរ និងថវិកា១០ម៉ឺនរៀល៕