Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំផ្ទុះគ្រាប់បែកនៅបន្ទាយរដ្ឋាភិបាលស៊ីរី ស្លាប់ជាង ១០០នាក់ ខណៈក្រុម ISIS ប្រកាសថាខ្លួនជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅយេម៉ែន ស្លាប់៤៥នាក់

23-05-2016 16:29

(ស៊ីរី)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នាមុននេះបន្តិចបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ជាង ១០០នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរបួស នៅករណីបំផ្ទុះគ្រាប់បែកជាច្រើនកន្លែង​ក្នុងបន្ទាយរដ្ឋាភិបាល​ស៊ីរី។

ករណីបំផ្ទុះនៅស៊ីរីនេះ បានកើតឡើងតែប៉ុន្មាននាទីក្រោយពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅបន្ទាយទាហាន​ក្នុងទីក្រុង Aden ប្រទេសយេម៉ែន ដែលបណ្ដាលឲ្យមនុស្ស ៤៥នាក់ស្លាប់ និងជាង ៦០នាក់រងរបួស ដោយ​ក្រុមឧទ្ទាម ISIS បានចេញមុខប្រកាសទទួលស្គាល់ថាជាទង្វើរបស់ខ្លួន៕