(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសលុបឈ្មោះគណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ។ នេះបើតាមប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមប្រការ១ នៃប្រកាសនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយបង្កើតនៅក្រសួងមហាផ្ទៃ តាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ»៕
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖