(ភ្នំពេញ)៖ ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតលើកទី ៥៤ តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ទាំង ១៣ មកពីប្រទេសអាស៊ានទាំងដប់ រួមនិង ប្រទេសចិន ជប៉ុន កូរ៉េ និងភាគីពាក់ព័ន្ធ។

របៀបវារៈសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន៖

១៖ ការអនុម័តលើកំណត់ហេតុអង្គប្រជុំលើកទី៥៣

២៖ វឌ្ឍនភាពការងាររបស់៖ ក)ក្រុមប្រឹក្សាពិគ្រោះយោបល់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ខ) ក្រុមការងារសេដ្ឋកិច្ចឌីជីថល និង គ)ក្រុមការងារសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម

៣៖ លទ្ធផលនៃការស្ទង់មតិរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ឆ្នាំ ២០២២ ស្តីពីទិដ្ឋភាពធុរកិច្ច និងវិធានការក្នុងការស្តារធុរកិច្ចឡើងវិញ

៤៖ កិច្ចពិភាក្សាអំពីការតៀមលក្ខណៈកិច្ចប្រជុំរវាងក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត និង ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២២

៥៖ បញ្ហាផ្សេងៗ។

កិច្ចប្រជុំលើកទី៥៤ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានប្រព្រឹត្ត ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព៕