(ភ្នំពេញ)៖ គម្រោង The River មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយទន្លេបាសាក់នៃក្រុងតាខ្មៅ គម្រោង The River គ្របដណ្តប់លើផ្ទៃដីទំហំ ១៥,៤៦៣មែត្រការ៉េ និងមានសួនច្បារព័ទ្ទជុំវិញទំហំ១០,៦៦៨ ម៉ែត្រការ៉េ ដែលគម្រោងនេះ នឹងក្លាយជាអាគារដ៏ធំស្គឹមស្គៃទីមួយនៅក្រុងតាខ្មៅ ដែលមានរចនាបថស្ថាប័ត្យកម្មទំនើប ជាមួយនឹងអគារភ្លោះ កម្ពស់ ២៧ជាន់ ដែលក្នុងនោះរួមមាន ផ្ទះ និងអគារពាណិជ្ជកម្មចំនួន ៦៨ល្វែង និងខុនដូរចំនួន៤៨៤យូនីត នឹងមានផ្សារទំនើប កន្លែងកំសាន្តជា ច្រើនទៀតដូចជា ក្លឹបហាត់ប្រាណ អាងហែលទឹក ផ្លូវរត់ហាត់ប្រាណ កន្លែងក្មេងលេង -ល-។
លក្ខណៈ ពិសេសរបស់ គ្រោង The River គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា ដែលលោកអ្នកអាច ស្នាក់នៅ ប្រកបអាជីវកម្ម និងកំសាន្តបន្ទាប់ពីសំរាកពីការងារ ។ អ្វីដែលកាន់តែពិសេសនោះ គម្រោង The River ផ្តោតសំខាន់លើ គុណភាព ,សុវត្ថិភាពជាចំបង នឹងមានខ្យល់អាកាសបរិសុទ្ឋ បរិស្ថានល្អ មានស្ថានភាពដីខ្ពស់ មិនលេចទឹក មានចម្ងាយត្រឹមតែ ៦គមប៉ុណ្ណោះ ពី ស្ពានព្រះមុនីវង្ស មិនមានការកកស្ទះចរាចរណ៍ និងដំណើរការនៃការសាងសងមានរយៈពេលលឿនលើពីការ រំពឹងទុករបស់អតិថិជន ។
គម្រោងនេះនឹងក្លាយជាលំនៅស្ថានដ៏ទំនើប ស៊ីវីល័យ មានផាសុភាព មានសុវត្ថិភាព ស្របតាមស្តង់ដាអន្តរជាតិនិងជាកន្លែងប្រមូលផ្តុំ ពាណិជ្ជកម្ម សេវាកម្ម និងការកំសាន្ត យ៉ាងសម្បូរបែប ស្របតាមតម្រូវការនាយុគសម័យថ្មី៕