(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងតំណាងកម្មករនិយោជិតប្រជុំពិភាក្សាគ្នាជាថ្មីម្តងទៀត ដើម្បីដោះស្រាយវិវាទការងារ។

កិច្ចប្រជុំជាលើកទី១៥នេះ ក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេងផងដែរ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកឡើងមតិយោបល់រៀងៗខ្លួន ហើយជាលទ្ធផលភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ ភាគីទាំងអស់បានកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖